តែអត់ទេ Global Witness ចង់រក្សាបរិដ្ឋាន ព្រៃឈើកម្ពុជា អោយនៅគង់វង់ទេតើ ការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងធ្វើអោយព្រៃឈើកម្ពុជា រិចរិលផុតពូជ និងជួបប្រទះនូវការរាំងស្ងួន រឺទឹកជំនន់ជាយថាហេតុ ដែលបន្ដាលអោយប្រជាជនកម្ពុជាធ្លាក់ចុះក្នុងភាពក្រីក្រ និងជួបប្រទះនូវគ្រោះថ្នាក់ធម្មជាតិមិនអាជៀសវាងបាន។
ការស្អប់ខ្ពើម និង ខឹងសំបារយ៉ាងខ្លាំងហើយ ដេញចេញអោយឆ្ងាយ ចំពោះ អង្គការណ៏ Global Witness និង លោកយ៉ាស ហ្គាយ ដែលធ្វើឡើងដោយមន្រ្ដីធំៗរបស់កម្ពុជា វាជាការបង្ហាញនូវភាពកំសោយរបស់ខ្លួនដែល មិនហ៊ានប្រឈម រឺ ស្វែងរកការពិត នូវអ្វីៗដែលអង្គការនេះបានលើកឡើងឡើយ ។ Global Witness ត្រូវចាកចេញពីកម្ពុជា ១០០០ឆ្នាំទៀត ក៏មិនជួបយ៉ាស ហ្គាយដែរ បើជួបវាយអោយបែកក្បាលតែម្ដង។
ខាងក្រោមនេះគឺជាអត្ថបទវិភាគមួយ ស្ដីពីប្រតិកម្មរបស់មន្រ្ដីរដ្ឋាភិបាលកម្ពុជាចំពោះ Global Witness ចេញផ្សាយដោយ «អង្គរបូរី» សំលេងខ្មែរនូវបរទេស ដែលសរសេរដោយលោកនាយក លឺ ឌៀប ដែលជាអត្ថបទមួយដ៏មានសារសំខាន់ក្នុងការស្វែងយល់ដឹងខ្លះៗ អំពីដំនើរការដ៏ស្មុកស្មាញ ប្រទាំងប្រទើសចំពោះមន្រ្ដីរដ្ឋាភិបាលខ្មែរ និង មន្រ្ដីអង្គការមិនមែនរដ្ឋាភិបាលគឺ ការរំលើងបំបែកដំបូកកន្ដៀរស៊ីឈើកម្ពុជា។
រំលើងដំបូកកន្ដៀរ
អត្ថបទស្រង់ចេញពី «អង្គរបូរី»សំលេងខ្មែរនៅបរទេស
ដោយ លី-ឌៀប ថ្ងៃទី១៤ មិថុនា ២០០៧
អត្ថបទស្រង់ចេញពី «អង្គរបូរី»សំលេងខ្មែរនៅបរទេស
ដោយ លី-ឌៀប ថ្ងៃទី១៤ មិថុនា ២០០៧
គេពុំអាចមានប្រតិកម្មទៅនឹងរឿងមិនពិត រឺរឿងដែលគ្រាន់តែប្រឌិតយ៉ៗឡើងនោះទេ វាទាល់តែអ្វីនោះៗត្រូវរត់បុកទង្គិច យ៉ាងខ្លាំង ចំត្រូវលើកន្លែងរសើប រឺមួយចំត្រូវលើចំនុចខ្សោយរបស់ខ្លួន ។ នៅទីក្រុងភ្នំពេញ , នាពេលថ្មីៗនេះ, គេបានសង្កេតឃើញថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃរាជាណាចក្រទី២ ជាពិសេសពួកមេដឹក នាំនៃគណបក្សប្រជាជនកម្ពុជា បានបញ្ចោញប្រតិកម្មកំហឹងបែបអ្នកលេងជោគ ចំពោះគ្រាប់បែកពីរគ្រាប់ (១- សេចក្តីថ្លែង ការណ៍របស់លោកយ៉ាស-ហ្គាយ តំនាងអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានចោ ទប្រកាន់ថា អំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណជា «ប្រព័ន្ធរដ្ឋាភិបាល» និង២- សេចក្តីរាយការណ៍របស់អង្គការ Global Witness ចេញផ្សាយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៧ មានចំនងជើងថា «ខ្សែស្រលាយអ្នកលួចជាតិ» ដែលស្តីអំពីការស ស៊ុំគ្រលុំឃុបឃិតគ្នាក្នុងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា) ដែលគេបានទំលាក់លឺសូរក្តាំង ធ្លាក់ចំត្រង់អំបែងក្បាលបុរសខ្លាំង ហ៊ុន សែន នៅមុនពេលសន្និសិទនៃពួកប្រទេសដាក់ទានអោយកម្ពុជា ដែលគេគ្រោងនឹងធ្វើនៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០០៧ ខាងមុខនេះ ។
នៅពេលមុនគ្នានេះផងដែរ គេបានលឺសូរគំនាបសង្កត់ពីខាងក្រៅ ជាពិសេស ពី សហរដ្ឋអាមេរិក ទៅលើរដ្ឋាភិបាលយួនហាណូយ ដែលជាចៅហ្វាយដាច់ថ្លៃនៃរដ្ឋាភិបាលទីក្រុងភ្នំពេញ ស្នើមិនអោយហ៊ុន សែនបន្តឈរជាបេក្ខជននាយករដ្ឋមន្ត្រីសំរាប់អានត្ដិទី៤តទៅទៀត ។
ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់លោកយ៉ាសហ្គាយ
សេចក្តីថ្លែងការណ៍របស់លោកយ៉ាស-ហ្គាយ តំនាង អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលខ្មែរបានប្រើប្រាស់ក្នុងលក្ខណជា(ប្រព័ន្ធ) នូវការរំលោភសិទ្ធិមនុស្ស និងសេរីភាពពលរដ្ឋ ដើម្បីក្តោបក្តាប់នូវអំនាចរបស់ខ្លួន ។ សេចក្តីរាយការណ៍ បានរាយនូវមុខបញ្ជីចាប់ពី ការរឹបអូសយកដីធ្លីដោយខុសច្បាប់, ការធ្វើទារុណកម្មដោយពួកភ្នាក់ងារប៉ូលិសនៅក្នុងមន្ទីរឃុំឃាំង, អំពើពុករលួយពីសំនាក់ពួកមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ហើយនិងការប្រឆាំងយ៉ាងរន្ធើនរបស់រដ្ឋាភិបាលទៅលើលទ្ធិប្រជាធិបតេយ្យ នៅក្នុងចំនោមបទល្មើសផ្សេងៗដទៃទៀត ។ ពួកមន្ត្រីរដ្ឋាភិបាលបានច្រានចោលយ៉ាងក្តៅក្រហាយ ចំពោះការចោទប្រកាន់របស់លោកហ្គាយនេះដោយនិយាយថា លោកហ្គាយជាមនុស្សនៅខាងក្រៅ កំពុងនិយាយអំពីអ្វីដែលគាត់ពុំបានយល់ ។អោម-យ៉ិនទៀង ទីប្រឹក្សានាយករដ្ឋមន្ត្រីហ៊ុន-សែននិយាយថា គេមិនចាំបាច់ឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនោះទេ ពីព្រោះវាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានពិតប្រាកដ ។ នាយករដ្ឋមន្ត្រីហ៊ុន-សែនបានមានប្រតិកម្មបែបក្មេងច្រលើសបើសថា គាត់មិនស្វាគមន៍លោកយ៉ាស-ហ្គាយនៅកម្ពុជាទេ ទោះបីលោកយ៉ាស-ហ្គាយស្ថិតនៅប្រទេសកម្ពុជា១០០០ឆ្នាំក៏ដោយ ក៏គាត់មិនព្រមអោយជួបដាច់ខាត ។
ក៏ប៉ុន្តែ ជាការផ្ទុយទៅវិញ (គណកម្មាធិការសិទ្ធិមនុស្សប្រចាំនៅអាស៊ី)បានស្តីបន្ទោសតាមរយសេចក្តីថ្លែងប្រកាសពត៌មាន របស់ខ្លួន ទៅលើពាក្យសំដីរបស់ហ៊ុន-សែននេះ ។ ជាមួយគ្នាផងដែរ អ្នកស្រីខែកហ្គាឡាប៊្រូ ប្រធាននៃអង្គការលីកាដូបានកោត សរសើរសេចក្តីថ្លែងការណ៍របស់លោកយ៉ាស-ហ្គាយ ដោយបានចាត់ទុកសេចក្តីថ្លែងការណ៍នោះថា មានលក្ខណត្រឹមត្រូវជាទូ ទៅ ។
ការស្រាវជ្រាវរកឃើញរបស់ អ.ស.ប. ពុំខុសគ្នាប៉ុន្មានពីសេចក្តីរាយការណ៍ស្តីអំពីសិទ្ធិមនុស្ស របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីដើមខែមិថុនានេះ ដែលជាផ្នែកមួយនៃការពិនិត្យមើលឡើងវិញ នូវការគោរពសិ ទ្ធិមនុស្សទូទាំងពិភពលោកប្រចាំឆ្នាំ២០០៦ ។ សេចក្តីរាយការណ៍បានសរុបចំពោះទង្វើនៃរាជរដ្ឋាភិបាលខ្មែរយ៉ាងដូច្នេះថា ៖
«អែកសារសិទ្ធិមនុស្សរបស់រដ្ឋាភិបាលស្ថិតនៅខ្សត់ខ្សោយដដែល។ ពួកភ្នាក់ងាររដ្ឋាភិបាលបានប្រព្រឹត្តអំពើកាប់សំលាប់ដោ យគ្មានច្បាប់ ហើយកំលាំងសន្តិសុខធ្វើឡើងដោយគ្មានទោសពៃរ៍អ្វីទាំងអស់ ។ ពួកគេគ្មានឆន្ទនយោបាយ ដើម្បីប្រឈមមុខ ដោះស្រាយ ទៅនឹងបរាជ័យនៃពួកអាជ្ញាធររដ្ឋាភិបាល ក្នុងការគោរពច្បាប់ទំលាប់ឡើយ។ ពួកអ្នកជាប់ឃុំត្រូវគេរំលោភបំពាន ជាទូទៅក្នុងពេលសួរចំលើយ ហើយលក្ខណនៃមន្ទីរឃុំឃាំងទៀតសោតក៏អាក្រក់មិនគួរបើមើលទេ ។ ពួកអ្នកតាមសង្កេតមើ លសិទ្ធិមនុស្សបានរាយការណ៍អំពីការចាប់ខ្លួនតាមអំពើចិត្ត និងការបន្តឃុំឃាំងមុនវិនិច្ឆ័យទោសដោយគ្មានកំនត់ពេលវេលា ។ រឿងនេះគឺបន្តាលមកពីភាពទន់ខ្សោយនៃប្រព័ន្ធតុលាការ ហើយនិងការបដិសេធសិទ្ធិនៃការសំរេចទោសដោយយុត្តិធម៌ ។ ជំ លោះដីធ្លី និង ការបន្តេញចេញ ជាញឹកញាប់ច្រើនតែប្រើកំលាំងរួចបញ្ហានេះកំពុងតែកើនឡើងជាលំដាប់ ។ រដ្ឋាភិបាលបានកំរិត សេរីភាពក្នុងការបញ្ជោញមតិ និងសេរីភាពខាងសារពត៌មាន តាមរយប្រើវិធីប្តឹងប្តល់ អំពីបទចោទថា សរសេរមួលបង្កាច់ រឺមួ យផ្សព្វផ្សាយនូវពត៌មានខុស ។ គេត្រួតត្រានិងប្រើអិទ្ធិពលទៅលើការផ្សាយនៃទូរទស្សន៍និងវិទ្យុ ហើយមានជួនកាលទៀតជ្រៀ តជ្រែកជាមួយសេរីភាពក្នុងការជួបប្រជុំគ្នា ។ អំពើពុករលួយបានរីកសាយភាយស្ទើរគ្រប់ស្ថាប័ននៃសង្គមជាតិ ដែលមានរួមទាំ ងផ្នែកនីតិបញ្ញត្តិ, នីតិប្រតិបត្តិ និងតុលាការ»។
ប្រតិកម្មទៅនឹងសេចក្តីរាយការណ៍របស់អង្គការ Global Witness
កាលពីដើមខែនេះ អង្គការ Global Witness បានចេញផ្សាយនូវសេចក្តីរាយការណ៍របស់ខ្លួនចំនួនជាង១០០ទំព័រ ក្រោម ចំនងជើងថា «ខ្សែស្រលាយអ្នកលួចជាតិ» (សូមអញ្ជើញអាននៅទំព័រក្នុង យើងនឹងចុះផ្សាយជាបន្តបន្ទាប់ចាប់ពីលេខនេះទៅ) ។ សេចក្តីរាយការណ៍បានវែកមុខគ្រួសារបក្ខពួកមេក្រម៉ី រឺមេកន្ដៀរមួយសំបុក ដែលកំពុងស៊ីឈើខ្មែរ ។ មេកន្ដៀរដែលធំជាង គេនោះ គឺគ្មាននរណាក្រៅពីនាយករដ្ឋមន្ត្រីខ្មែរឈ្មោះហ៊ុន-សែន ដែលជា(បុរសខ្លាំង)ជាងគេទាំងអស់នៃរាជាណាចក្រកម្ពុជា នោះឡើយ ។
សេចក្តីរាយការណ៍គឺជាការសរុបនៃកិច្ចការស៊ើបអង្កេតរបស់ខ្លួនជាច្រើនឆ្នាំ ក្នុងការតាមដានអំពើកេងប្រវ័ញ្ចោលីភោគទ្រ ព្យធម្មជាតិរបស់ជាតិ ដោយការធ្វើអាជីវកម្មព្រៃឈើ ។ ពួកមុខខ្លាញ់រងើមមានរួមទាំងប្តី ប្រពន្ធ កូនចៅ បងប្អូន ដន្លងកូនប្រ សារ រហូតដល់អង្គរក្សរបស់ខ្លួន ។
ប្រតិកម្មទៅនឹងសេចក្តីរាយការណ៍នេះ ចាប់ផ្តើមពីខៀវ-កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មានរបស់រដ្ឋាភិបាលហ៊ុន-សែន និងជា អ្នកនាំពាក្យគណបក្សប្រជាជន បានច្រានចោលថាជាសេចក្តីរាយការណ៍គ្មានការពិត គ្មានអាជីព និងបំរើគោលបំនងសងសឹក ហើយវាយប្រហារទៅលើថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ។ គាត់បានចេញបំរាមចែកចាយផ្សាយសេចក្តីរាយការណ៍ ។ ហាមឃាត់ កាសែត «ស្រលាញ់ខ្មែរ» ចុះផ្សាយសេចក្តីរាយការណ៍ ហើយនិងបិទទ្វារកាសែត «Cambodge Soir»។ គេមានការឆ្ងល់ថា បើសេចក្តីរាយការណ៍របស់អង្គការ Global Witness គ្មានការពិត និងគ្មានអាជីព??? ចុះចាំបាច់អ្វីបាន ជា កញ្ញារិទ្ធស្អុះស្អាប់ក្រហល់ក្រហាយខ្លាំងម៉្លេះ ? ។ វាមានតែគ្រាប់បែកមួយគ្រាប់នេះ ធ្លាក់ចំត្រូវអំបែងក្បាលចៅហ្វាយដាច់ ថ្លៃរបស់ខ្លួន ទើបកើតមានប្រតិកម្មច្រងេងច្រងាងបែបនេះ ។ ហ៊ុន-ណេង, បច្ចុប្បន្នជាចៅហ្វាយខេត្តកំពង់ចាម និងត្រូវជាបងប្រុសបង្កើតរបស់ហ៊ុន-សែន បានបញ្ចោញភាពច្រលោម ខាមរបស់ខ្លួនយ៉ាងដូច្នេះថា អ្នកធ្វើសេចក្តីរាយការណ៍នេះ បានតែជួបវាយអោយបែកក្បាលទេ !។ ពួកជនអុក្រិដ្ឋមួយចំនួននៅក្នុងសេចក្តីរាយការណ៍ មានជាអាទិដូចជាច័ន្ទ-សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រៃឈើនិងនេសាទ ទី-សុគន្ធ នាយករដ្ឋបាលព្រៃឈើជាដើម បានឆ្លើយបដិសេធជាធម្មតា និងតាមទំលាប់របស់ខ្លួន ។ រឿងបែបនេះគ្មាននរណាមិន យល់នោះទេ??? ។
រឿងដែលគួរអោយចាប់អារម្មណ៍ជាទីបំផុតនោះ គឺនៅត្រង់ហ៊ុន-សែនពេលគាត់ស៊ីជោរ ចង់អោយគេបើកបង្ហាញភស្តុតាងពីអំពើពុកលួយ អង្គការ Global Witness បានញាត់ពាក្យសំដីដ៏ព្រហើនអុងអាត់ក្អេងក្អាងដូចក្អាត់ក្នុងក្អមរបស់គាត់ ចូលទៅក្នុងបំពងករបស់គាត់វិញយ៉ាងទាន់ហន់ សមតាមដូចបំនងរបស់គាត់មែន ។
តាមពិតទៅ, ហ៊ុន-សែនក្តី, ហ៊ុន-ណេងក្តី, ខៀវ-កញ្ញារិទ្ធក្តី... ត្រូវត្រជាក់ និង មិនត្រូវចេញកាលាសាបែបនេះ ដែលធ្វើអោយមហាជនយល់ថា ខ្លួនជាជនជាប់ពិរុទ្ធនោះឡើយ ។ ពួកគេគួរណាស់សំរួលកិច្ចការ ដោយសភាពថ្លៃថ្នូរ ក្នុងឋានជាអ្នកដឹកនាំប្រទេសទើបត្រឹមត្រូវជាង ។ ពួកគេគួរនិយាយថា ចូលរួមសហការជាមួយលោកយ៉ាស-ហ្កាយ និងជាមួយអង្គការ Global Wit-ness និងធ្វើការស៊ើបអង្កេតស្រាវជាវរកមើលការពិត ហើយចាត់ការធ្វើការកែលំអអោយបានល្អប្រសើរឡើង ។
ក៏ប៉ុន្តែជាការផ្ទុយទៅវិញ... ពួកមេកន្ដៀរអស់នេះរអើលខ្លួនអែង ហើយប្រែជាយល់ថា គេកំពុងនាំគ្នាបំបែកសំបុក រឺដំបូករបស់ខ្លួន ។ បើតាមទំលាប់ខ្មែរយើង ដើម្បីសំលាប់សត្វកន្ដៀរ គេចោះប្រហោងលើក្បាលដំបូក រួចចាក់អំបិលចូល ។ ពេលសត្វកន្តៀរប៉ះនឹងជាតិប្រៃ រឺស៊ីអំបិលនោះ ក៏វិនាសស្លាប់ ។ បន្ទាប់មកគេក៏ជីកដំបូកកន្ដៀរនោះយកទៅបាចសាចនៅវាលស្រែសំរាប់ធ្វើជាជីរ ។
ដល់ដូច្នេះទៅ... ប្រជាពលរដ្ឋខ្មែរត្រូវតែធ្វើការពិចារណា អំពីអនាគតនៃថ្នាក់ដឹកនាំរបស់ខ្លួន ។ តើគួរទុកបន្តោយអោយពពួកកន្ដៀរកោរ-កន្តុរកាត់ នាំគ្នាកាច់សំបុកបង្ហិនបង្ហោចស្រុកតទៅមុខទៀត រឺមួយក៏ដល់ពេលវេលាកំចាត់ចេញ រឺត្រូវធ្វើការផ្លាស់ប្តូរ ? ។ គេគួរបូកបញ្ជូលពួកឡែបឡបឡេមឡឺម ពួកសត្វប្រលាំងកាស ពួកចាំធ្វើត្រាកៅស៊ូ ទៅជាមួយគ្នាផង ។
អុទាហរណ៍ដូចជាក្នុងករណីផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមជាដើម បើគ្មានការចូលដៃនៃពួកហេកហកទាំងអស់នោះទេ ខ្មែរយើងក៏មិនបានបាត់ទឹកដីរបស់ខ្លួនជា (ផ្លូវការ)ទៅយួនដែរ ។
ការបោះឆ្នោតឆ្នាំ២០០៨កាន់តែខិតចូលជិតមកដល់ហើយ ។ វាសនារបស់ប្រទេសជាតិ គឺស្ថិតនៅក្នុងកន្តាប់ដៃរបស់បងប្អូន រួមជាតិ ។ បើបងប្អូនរួមជាតិយល់ថា សារុងមួយ ប៊ីចេងមួយកញ្ជប់ និងអង្ករមួយបាវ ដែលពពួកហ្វូងសត្វកន្ដៀរបានបោះ រឺបេះ ចែកអោយបងប្អូន ដើម្បីបោកទឹកចិត្តបងប្អូន បានសប្បាយចិត្តមួយពេលជាការសមល្មម ... នោះបងប្អូនមិនត្រូវស្តីបន្ទោសព ពួកសត្វកន្ដៀរអស់នេះទេ ។ តែបើបងប្អូនយល់ឃើញថា ស្រុកខ្មែរត្រូវតែកែប្រែ ទៅរកភាពចំរុងចំរើន ថ្លៃថ្នូរ និងមានលទ្ធិប្រ ជាធិបតេយ្យពិតប្រាកដ នោះការបោះឆ្នោតឆ្នាំ២០០៨ គឺជាអោកាសយ៉ាងពិតប្រាកដរបស់បងប្អូនហើយ ។
No comments:
Post a Comment