Thursday, July 12, 2007

ប្រវត្ដិសាស្រ្ដខ្លី

ក្នុងអំលុងកាលដ៏យូរបន្ដិចណាស់មកហើយ មានយួនម្នាក់ឈ្មោះ ង្វៀង អាយគួក
ប្រែឈ្មោះជា ហូ ជីមិញ ចាប់ផ្ដើមបង្កើត«បដិវត្ដិន៍វៀតណាម»។ ហូ ជីមិញដុះគំនិត
លោភលន់ ចង់វាទទី យកទឹកដីកម្ពុជាក្រោម កម្ពុជាកណ្ដាលនិងលាវ។ ទើបនៅថ្ងៃ ទី៣
កុម្ភៈ ឆ្នាំ ១៩៣០ ហូ ជីមិញបង្កើត «បក្សកុម្មុនិស្ដអិណ្ឌូចិន» ឡើង។

នៅពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមអនានិគមបារាំង ហើយមានចលនាអ្នកស្នេ
ហាជាតិមួយក្រុមបានផុសងើបឡើង ជូ ជីមិញបានបញ្ជូនទាហានយួនជាច្រើនចូលមកកម្ពុ
ជា ដោយយកលេសថា យួនស្ម័គ្រចិត្ដមកជួយខ្មែរដេញបារាំងពួកនេះបានធ្វើការស្របៗ
នឹងចលនាពួកខ្មែរអិស្សរៈ ដែលប្រឆាំងបារាំង ដើម្បីទាមទារអែករាជ្យ។

ពេលហូ ជិមិញ កំពុងស្វះស្វែងរកមេដឹកនាំខ្មែរ ហើយដឹងថា បារាំងចាប់លោក សឹងង៉ុក
ថាញ់ យកទៅដាក់គុកអែងស្រុកបារាំង ហូ ជីមិញជ្រើសបានយួនម្នាក់ ឈ្មោះ ង្វៀង វ៉ាន់
មៀនហៅអាចារ្យមៀន ដែលបួសជាលោកសង្ឃខ្មែររៀនសូត្រចេះដឹងទំនៀមទំលាប់ខ្មែរ
យ៉ាងជ្រៅជ្រះ អោយបន្លំខ្លួនធ្វើជាខ្មែរ ដោយដាក់ឈ្មោះថ្មីអោយថា សឹង ង៉ុកមិញហើយ
ឃោសនាថា ជាប្អូនបង្កើតរបស់លោក សឹង ង៉ុកថាញ់ (សូមបញ្ជាក់ថា លោក សឹងង៉ុកថាញ់
ជាអ្នកបង្កើតចលនាខ្មែរស្នេហាជាតិប្រឆាំងបារាំង) ។

លោក អាចារ្យមៀន ហៅ សឹង ង៉ុកមិញ បានទៅរួមដៃជាមួយអាចារ្យសុខ ហៅ ទូសា
មុត ដែលហូ ជីមិញបានចាត់តាំងបន្ដុះបន្ដាលរួមកមកហើយ ដើម្បីអនុវត្ដន៍ទៅតាមពាក្យ
ស្លោកថា «បំបែកបំបាក់ដើម្បីគ្រប់គ្រង»។

ហូ ជីមិញបានបង្កើតកងកំលាំងប្រដាប់អាវុធបដិវត្ដន៍កម្ពុជា ដែលចាត់តាំង ទូ សាមុត ជា
មេបញ្ជាការ តែទូ សាមុតងាប់ដោយគេសំលាប់នៅឆ្នាំ ១៩៦៣ ហូ ជីមិញបានចាត់តាំង សា
ឡុត សរជំនួស នៅឆ្នាំ ១៩៧០ - ១៩៧៥ កងទ័ពនេះមានឈ្មោះថា «កងប្រដាប់អាវុធស្នេ
ហាជាតិកម្ពុជា»ហើយប្រពន្ធប៉ុល ពត ឈ្មោះ ខៀវ ប៉ណ្ណារី ជាអនុប្រធានមេបញ្ជាការជាន់
ខ្ពស់។ ក្នុងរបបអង្គការ កងកំលាំងនេះបន្លំប្រើយីហោខ្មែរក្រម «ក្រុមនីរតី» ហើយក្នុងរបប
យួនចូលឈ្លានពានកម្ពុជា ក្រុមហេង សំរិន ហ៊ុន សែនបានប្រែឈ្មោះជា «កងកំលាំងប្រដា
ប់អាវុធបដិវត្ដន៍កម្ពុជា »។

នៅពេលដែលហូ ជីមិញបង្កើតអោយមានកងកំលាំងប្រដាប់អាវុធហើយ ហូជីមិញក៏
បានបង្កើតអោយមាន «គណបក្សប្រជាជនបដិវត្ដន៍ខ្មែរ» ថែមទៀតក្នុងឆ្នាំ ១៩៥១ជាមួ
យគ្នានេះហើយបានតែងតាំង សឹង ង៉ុកមិញជាប្រធានបក្សក្នុងរបបអង្គការ សមាជិកនៃ
បក្សនេះ ត្រូវបានតែងតាំងជាប្រធានសហករណ៍ គណតំបន់ តំនាងរាស្រ្ដផងដែរ។ ក្នុងរប
បយួនចូលស្រុក បក្សប្រជាជនបដិវត្ដន៍ខ្មែរ ប្រែឈ្មោះជា «បក្សប្រជាជនបដិវត្ដន៍កម្ពុជា»
។ យួនហាណូយបានបានចាត់តាំងហេង សំរិន ជាអគ្គលេខាគណកម្មាធិការមជ្ឈឹមបក្ស
ចំនែកឯមិត្ដដូចជា ហ៊ុន សែន,ជា ស៊ីម, ជា សុទ្ធ ជាដើមយួនហាណូយបានតែងតាំងជា
សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស រហូតដល់បច្ចុប្បន្ន បក្សប្រជាជនបដិវត្ដន៍កម្ពុ
ជា ប្រែឈ្មោះថា «បក្សប្រជាជនកម្ពុជា»ដែលមានជា ស៊ីម ជាប្រធាន។

នេះហើយជា «ប្រវត្ដិខ្មែរអាយ៉ងយួន» កូនខ្មែរគួតែស្វែងយល់ដឹងអោយបានគ្រប់ៗ
គ្នា ដើម្បីរកវិធីជួយរារាំងខ្ទប់នូវអំពើឈ្លានពាន វាទទី វាទអំនាច របស់យួនហាណូយមក
លើទឹកដីកម្ពុជាជាទីស្នេហារបស់យើង ខាងក្រោមនេះគឺជាកំនាត់អត្ថបទមួយស្រង់ចេញ
អត្ថបទវិភាគមួយរបស់លោក កែវ ឈុន ចុះផ្សាយក្នុងទំព័រមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ហើយដែលខ្ញុំយល់ជាអត្ថបទមួយមានសារសំខាន់ណាស់សំរាប់យុវជន យវតីខ្មែរគ្រប់
ជាន់ថ្នាក់ ។

យើងមិនត្រូវផ្ដេកផ្ដួលទៅលើច្បាប់ធម្មជាតិ ហើយនាំគ្នាអស់សង្ឃឹមពីវាសនាប្រទេស
ជាតិទេ។ផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ គ្រប់ជាន់ថ្នាក់ត្រូវតែខិតខំរៀនសូត្រ
ប្រវត្ដិសាស្រ្ដរបស់ជាតិខ្លួនអោយបានដឹងច្បាស់គ្រប់ៗគ្នាឡើង ដើម្បីអោយមានការភ្ញាក់
រលឹក អោយចាប់អារម្មណ៍លើបញ្ហាជាតិ បានសេចក្ដីថា ដើម្បីអោយមានមនសិការជាតិ
ដ៏ពេញលេញ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដែលប្រទេសជាតិកំពុងតែត្រូវការ
អ្នកស្នែហាជាតិដើម្បីការពារទឹកដី និងដើម្បីកសាងជាតិក្នុងពេលបច្ចុប្បន្ន និងអានាគត
ខាងមុខនេះ។

កាលដែលយើងស្គាល់ច្បាស់ពីកំហុស ពីការភាន់ច្រលំរបស់ដូនតាយើង និងពីអុបាយ
កលផ្សេងៗរបស់ជនជាតិជិតខាង ក្នុងការប្រវ័់ញ្ចយកទឹកដី និងក្នុងបំនងបំបាត់ពូជសាសន៍
ខ្មែរ ពុំមានគ្រាន់តែអោយដឹង អោយឈឺចាប់ទទេៗហើយលាន់មាត់ស្ដីបន្ទោស រួចបំភ្លេច
ចោលទៅវិញនោះទេ តែការសំខាន់គឺត្រូវចេះទាញយកការពិសោធន៍ពីហេតុការណ៍ទាំង
ឡាយដែលបានកើតឡើងរួចហើយ ហើយធ្វើយ៉ាងណាដើម្បីចៀសវាងកុំអោយធ្លាក់ទៅ
ក្នុងគន្លងចាស់ នាំអោយខូចប្រយោជន៍ជាតិទៀត។
ម្យ៉ាងទៀតយើងក៏សូមបញ្ជាក់ទៀតដែរថា ដែលយើងបង្ហាញការពិតជាក់ស្ដែងពីអុបាយ
កលរបស់ជនជាតិជិតខាងយើង គឺមិនមែនក្នុងគោលបំនងធ្វើអោយមានអរិភាព អោយមាន
គំនំគំគួនប្រទូសរាយគ្នាមិនចេះចប់នោះទេ។ ខ្មែរយើងចង់តែរស់នៅដោយសុខសាន្ដ ជាមិត្ដ
ជាមួយប្រទេសជិតខាង អោយតែប្រទេសទាំងនោះគោរពបូរណភាពទឹកដី អែករាជ អធិប្ប
តេយ្យ ផលប្រយោជន៍របស់ខ្មែរ។

បញ្ហាដ៏ចំបងរបស់ខ្មែរក្នុងសត្សវត្ដនេះ គឺការថែរក្សាពូជសាសន៍ខ្មែរ និងទឹកដីដែលនៅ
សល់មួយក្រវិចនេះអោយនៅគង់វង់យូរអង្វែងតទៅទៀត។ ប្រសិនបើប្រជាពលរដ្ឋខ្មែរ
មិនបានស្គាល់ច្បាស់ប្រវត្ដិសាស្រ្ដរបស់ខ្លួនហើយបន្ដោយអោយប្រទេសជាតិធ្លាក់ក្រោម
នឹមត្រួតត្រារបស់បរទេសហើយកូនចៅខ្មែរ នឹងត្រូវបាត់បង់អស់សិទ្ធិសេរីភាពក្នុងការរស់
នៅ ហើយមិនយូរប៉ុន្មាននឹងត្រូវរលាយជាតិបាត់ឈ្មោះពីផែនទីសាកលលោកជាមិនខាន!..។

No comments: