Tuesday, July 24, 2007

ទឹកដីកម្ពុជាក្រោម

កាលៈទេសៈដែលជំរុញអោយព្រះកូណាសីហនុ
ចុះហត្ថលេខាកាត់ដីកម្ពុជាក្រោមអោយទៅយួន(១៩៤៩)
ដោយ សុទ្ធ-ប៉ូលិន

តាមពិតក្នុងសម័យនោះ ព្រះកូណានរោត្តម-សីហនុ ជារាជាធម្មនុញ្ញ (អាយុ២៧ឆ្នាំ)។
ទ្រង់អិតតមាន «អំនាចគ្រប់ប្រភេទ» នៅក្នុងកន្ដាប់ដៃនោះឡើយ ។ ទ្រង់អិតតមានសម្បូ
ណាជ្ញាសិទ្ធិរាជ (Absolutismeroyal)ដូចស្តេចជ័យជេដ្ឋាទី២ ដែលបានយកដីភាគខាង
កើតនិង ខាងជើងព្រៃនគរ ទៅដូរជាមួយនឹងសំរស់របស់ស្រីយួននោះឡើយ ។ ប៉ុន្តែ គឺ
លោកយែម សំបូរ ជនម្នាក់ដែលបានក្បត់គណបក្យប្រជាធិបតេយ្យ ។ ហើយដែលត្រូវ
ព្រះកូណាតែងតាំងអោយធ្វើជារដ្ឋមន្ត្រីទី១ បានធ្វើរដ្ឋប្រហាររំលាយរដ្ឋសភា និង បានលើ
កអំនាចសំបូរបែបទាំងនេះ ទៅថ្វាយទ្រង់វិញ ។

គួរជ្រាបថា នៅក្នុងសម័យនោះ ពួកយួនមិនទាន់ទាមទារអែករាជ្យពីបារាំងទេ។ វារុ
ញអោយខ្មែរធ្វើមុន។ ដើម្បីអោយបារាំងស្អប់ខ្មែរ កាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន។

នៅក្នុងកាលៈទេសៈដែលវរជនខ្មែរជាច្រើន កំពុងធ្វើការទាមទារអែករាជ្យ (សឺង-ង៉ុ
កថាន់, ស៊ឹម-វ៉ារ, ស៊ីសុវត្ថិ-យុត្តិវង្ស, អៀវ-កើស។ យួនបានបង្ខំបារាំងអោយធ្វើលក្ខន្តិក
ថ្មីនៃដែនដីអិណ្ឌូចិន ដោយបង្ហាញអំពីផែនទីកម្ពុជាថ្មី ដោយគ្មានទឹកដីកម្ពុជាក្រោម ។ ក៏
ប៉ុន្តែមាត្រាទី៤៦នៃរដ្ឋធម្មនុញ្ញរបស់ទ្រង់ស៊ីសុវត្ថិ-យុត្តិវង្ស (១៩៤៦) បានចែងច្បាស់ណា
ស់ថា «បញ្ហាអ្វីក៏ដោយ ដែលព្រះរាជាត្រូវចុះហត្ថលេខាជាមួយប្រទេសបារាំង និងជាមួ
យរដ្ឋដទៃទៀតនៅក្នុងក្របខណ្ឌនៃសហភាពបារាំង ត្រួវតែមានចងភ្ជាប់ជាមួយ នឹងការ
សំរេចចិត្តរបស់រដ្ឋសភាជាតិផងដែរ ដោយមានតំរូវអោយមានការបោះឆ្នោត ។ ក៏ប៉ុន្តែ
ព្រះកូណាដឹងច្បាស់ណាស់ថា បើទ្រង់កោះហៅពួកសមាជិករដ្ឋសភាមកវិញ ពួកគេច្បា
ស់ជាមិនយល់ព្រមចុះហត្ថលេខាទៅលើសន្ធិសញ្ញាបារាំង-ខ្មែរ នៃឆ្នាំ១៩៤៥នោះឡើ
យ» (Essai sur la Démocratie au Cambodge, par Philippe Preschezp.
39) ។

គឺនៅក្នុងកាលៈទេសៈបែបនេះហើយ ដែលព្រះកូណានរោត្តម-សីហនុ បានចុះហត្ថ
លេខាកាត់ទឹកដីកម្ពុជាក្រោមទៅអោយយួន (ក្នុងឆ្នាំ១៩៤៩)តែម្នាក់អែង តាមរយៈសន្ធិ
សញ្ញាបារាំង-ខ្មែរ ដែលចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ១៩៤៥ ។ ប៉ុន្តែការចុះហត្ថលេខារប
ស់ស្តេចខ្មែរនេះ គឺជាទង្វើខុសច្បាប់ ពីព្រោះជាអំពើក្បត់នឹងរដ្ឋធម្មនុញ្ញ, ពីព្រោះព្រះរា
ជាខ្មែរ ជារាជាធម្មនុញ្ញ ហើយពុំមានសិទ្ធិសំរេចអំពីទឹកដីខ្មែរ ដោយគ្មានហត្ថលេខារប
ស់ប្រធានរដ្ឋសភា គឺលោកអៀវ កើសនោះឡើយ។

លក្ខណៈនៃរដ្ឋប្រហារក្បត់រដ្ឋធម្មនុញ្ញ
របស់យ៉ែម សំបូរ ហើយនិងនរោត្តម សីហនុ

នៅខែកញ្ញា១៩៤៩។ អ្នកតំនាងរាស្ត្រប្រជាធិបតេយ្យម្នាក់ បានដាក់ញតិ្ដដកសេចក្តីទុ
កចិត្តពីរដ្ឋាភិបាលយ៉ែម សំបូរ ។ លោកយ៉ែម សំបូរក៏បានស្នើអោយព្រះកូណា (នរោត្ត
មសីហនុ) រំលាយរដ្ឋសភា ។ ព្រះរាជាទ្រង់បានយល់ព្រម ។ លោកប្រធានរដ្ឋសភាអៀវ
កើស ដើម្បីចៀសវាងការរំលាយរដ្ឋសភា ក៏បានដកញតិ្ដនេះទៅវិញ ដោយមានការបោះ
ឆ្នោតនៅថ្ចៃទី១៧កញ្ញា១៩៤៩ ។ ក៏ប៉ុន្តែ វាយឺតពេលទៅហើយ។ ព្រះកូណាបានសំរេច
រួចទៅហើយ, រដ្ឋសភាត្រូវតែរំលាយចោល ។

រដ្ឋមន្ត្រីទី១យ៉ែម សំបូរ អិតតមានរៀបចំធ្វើការបោះឆ្នោតសាជាថ្មីទេ ដោយសំអាង
ថា ប្រទេសកម្ពុជាមានអសន្តិសុខ។

តាមច្បាប់រដ្ឋធម្មនុញ្ញសម័យនោះ, កាលណាមានការរំលាយរដ្ឋសភារួចហើយ ព្រះ
កូណាត្រូវតែងតាំងលោកប្រធានរដ្ឋសភា (អៀវ កើស) អោយធ្វើជារដ្ឋមន្ត្រីទី១បណ្តោះ
អាសន្ន ដើម្បីរៀបចំធ្វើការបោះឆ្នោតសាជាថ្មី ។ ប៉ុន្តែព្រះកូណានៅតែទុកលោកយ៉ែម
សំបូរ អោយធ្វើជារដ្ឋមន្ត្រីទី១ដដែល ។

នៅថ្ចៃទី១៤មករា១៩៥០, លោករដ្ឋមន្ត្រីទី១យ៉ែម សំបូរ បានបញ្ជាអោយមេប៉ូលីស
សេង ទិព្វ បញ្ជូនមនុស្សទៅពិឃាតលោកអៀវ កើសដោយមានការចោលគ្រាប់បែកដៃ
ទៅក្នុងការិយាល័យនៃគណកម្មាធិការកន្ដាលនៃគណបក្យប្រជាធិបតេយ្យ ។

នៅក្នុងចំនោមព្រឹត្តិការណ៍វឹកវរទាំងនេះ គ្មានប្រជាជនខ្មែរណាម្នាក់ (ក្រៅតែពីជន
ជាតិយួនបន្លំខ្លួនជាខ្មែរ) យល់ថា វិបត្តិនយោបាយទាំងឡាយទាំងពួង ខាងលើនេះ គឺជា
ទង្វើថ្ពិនភ្នែក ដើម្បីអនុញ្ញាតអោយយួនប្លន់ទឹកដីកម្ពុជាក្រោមបានដោយធម៌តែប៉ុណ្ណោះ។

1 comment:

Unknown said...

បើមិនដឹងច្បាស់សូមកុំនិយាយអីនំាអោយខូចប្រវត្តិសាស្រ្តអស់ហើយ តាមពិតទៅបារំាងកាត់ដីអោយទៅកម្ពុជាក្រោមគឺមានមូលហេតុធំធំដល់ទៅ ៤​ ឯណោះ ១ ខ្មែរនៅសម័យនោះបែកបាក់គ្នា ២​ បារំាងមើលឃើញនូវកំនើនដ៍ច្រើនរបស់ប្រជាជនវៀតណាមនៅទឹកដីខ្មែរ ៣​ វៀតណាមប្រើយុទ្ធសាស្រ្តស្រីស្អាតអូសទាញបារាំង ៤​ កាលនៅសម័យនោះអំណាចទំាងអស់គឹស្ថិតនៅលើបារំាង ចឹងហើយបារំាងកាត់ដីកម្ពុជាក្រោមគ្មានការសុំយោបលពីប្រជារាស្រ្តខ្មែរហើយនឹងស្តេចខ្មែរតិចទេ​ រឿងដីកម្ពុជាក្រោមគឺគ្មានទាក់ទងសម្តេចព្រះនរោត្តមសីហនុអីបន្តិចទេ សូមគេចេះតាថាបើមិនដឹងច្បាស់