Saturday, August 4, 2007

ប្រវត្ដិនៃការគូសព្រំដែនខ្មែរ

ក- ព្រំដែនដីគោកៈ
១- ព្រំប្រទល់ដែនរវាងប្រទេសខ្មែរ និងប្រទេសថៃ
បានកំរិតដោយសន្និសញ្ញារវាងបារាំង -សៀម ដែលមានៈ
- អនុញ្ញានា ថ្ងៃទី ១៣ ,០២ ,១៩០៤ និងពិធីការឧបសម្ព័ន្ធ នាថ្ងៃទី ១៩ ,០៦ ,១៩០៤
-សន្ធិសញ្ញានាថ្ងៃទី ២៣ ,០៣ ,១៩០៧ ពិធីការឧបសម្ព័ន្ធ ចុះថ្ងៃទី ២៣, ០៣, ១៩០៨
និងរបាយការណ៍នាថ្ងៃទី ០៨ , ០២ , ១៩០៨។

ព្រំដែនរវាងប្រទេសខ្មែរ និងថៃមានប្រវែង ៨០៤ គម ដែលកំរិតទៅដោយ
បង្គោលព្រំដែនចំនួន ៧៣ តាមលេខរៀងពីខាងជើងទៅខាងត្បូង ចាប់តាំងពីលេខ១ នៅចំព្រំប្រ
ទល់ខ្មែរ-សៀម និងលាវ រហូតដល់លេខ៧៣ នៅព្រំដែនរួមខ្មែរនិងសៀម ក្នុងក្រុង ខេ
មរភូមិន្ទ។ បង្គោលព្រំដែនទាំងនេះ បានផ្លាស់ជំនួស ដោយបង្គោលធ្វើអំពីស៊ីម៉ង់ត៍កាល
ពីឆ្នាំ១៩១៨ និង១៩១៩។

២- ព្រំប្រទល់ដែនរវាងប្រទេសខ្មែរ និងប្រទេសលាវៈ
បានកំរិតឡើងដោយសេចក្តីសំរេចចិត្ត តាមសេចក្តីប្រកាសរបស់ទេសាភិបាល អិ
ណ្ឌូចិន កាលពីឆ្នាំ១៩០១,១៩០៣ និង១៩០៥។ ព្រំប្រទល់ដែនរវាងប្រទេសខ្មែរ និងប្រទេ
សលាវ មានប្រវែង៥៤០ គ.ម.។ បង្គោលព្រំដែននេះ ធ្វើពីឈើបានបាត់បង់ខ្ទេចខ្ទីអស់
ហើយ តាំងពីប្រទេស ខ្មែរបានឯករាជ្យមក។ ប៉ុន្តែប្រទេសទាំងពីរ ត្រូវតែគោរពជាដាច់
ខាតនូវការមិនកំរិតព្រំដែនដែលកំរិតដោយផែនទី ដើម្បីសំរាប់រក និង បោះបង្គោលព្រំ
ដែនឡើងវិញ។

៣- ព្រំប្រទល់ដែន រវាងប្រទេសខ្មែរ និងប្រទេសវៀតណាមៈ
បានកំរិតឡើងតាំងពីសម័យអាណានិគម នាឆ្នា១៨៧០,១៨៧៣,១៩១៤,១៩៣៥និងឆ្នាំ
១៩៤២។ ព្រំប្រទល់ដែនរវាងប្រទេសខ្មែរ និងប្រទេសវៀតណាមមានប្រវែង១១៣គ.ម
កំរិតទៅដោយបង្គោលព្រំប្រទល់ចំនួន១២៤ ដែលបោះពីឆ្នាំ ១៨៧៣ ចាប់ពីចុងខាងកើត
នៃប្រទេសកម្ពុជា រហូតមកដល់ប្រលាយព្រែកជីកវិញតេ។ បង្គោលព្រំដែនឯទៀតចំ
នួន៧២ បានបោះនៅចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៨ នៅលើព្រំប្រទល់ប្រវែង២០០ គ.ម
ចាប់ពីចំនុចព្រំប្រទល់នៃប្រទេសទាំងបីលាវ-ខ្មែរ-យួន ក្នុងរយៈពេលមានការត្រួតត្រា
ដោយវៀតណាម។

គណកម្មាធិការព្រំដែនកម្ពុជា មិនយល់ស្របក្នុងក្នុងការកំរិតព្រំដែនពីឆ្នាំ ១៩៨៦-១៩​-
៨៨ នេះទេ។ ហើយបានសុំអោយរដ្ឋាភិបាលលុបចោលសន្និសញ្ញាទាំងនេះ។


ខ- ព្រំដែនសមុទ្រៈ
ឆ្មេរសមុទ្រខ្មែរមានប្រវែង៥០៧គ.ម ។ តែបើគេវាស់តាមបន្ទាត់ត្រង់ ចាប់ពីព្រំដែន
ថៃមកដល់ព្រំដែនវៀតណាមមានប្រវែង២១៥គ.ម។ ការកំរិតទឹកសមុទ្រខ្មែរជាប់នឹង
ប្រទេសថៃបានធ្វើតាមសន្និសញ្ញាបារាំង-សៀម នាឆ្នាំ១៩០៧ និងរបាយការណ៍ពីថ្ងៃទី៨
កុម្ភៈ ១៩០៨ នៅក្រុងប៉ៃលិន។

ការកំរិតព្រំដែនទឹកសមនុទ្រខ្មែរ ផ្នែករដ្ឋបាលជាប់នឹងប្រទេសវៀតណាមបានធ្វើតាមៈ
- លិខិតរបស់អគ្គទេសាភិបាល ប្រេវិយេនាឆ្នាំ១៩៣៩ ជាមូលដ្ឋាន
- ព្រះរាជក្រិត្យ ឆ្នាំ១៩៥៧
- ច្បាប់រ៉ែនៃប្រទេសកម្ពុជា ឆ្នាំ១៩៦៨
- អនុសញ្ញាហ្សឺណែវ ឆ្នាំ១៩៥៨
ស្តីអំពីច្បាប់សមុទ្រជំនូសដោយច្បាប់សមុទ្រធ្វើនៅឆ្នាំ១៩៨២ដែលបានបំរុងអោយមាន
តុលាការសំរាប់កាត់ក្តីនៅពេលណាមានការមិនចុះសំរុងគ្នា
- ការកាត់ក្តីនៅលើផ្ទៃអន្តរជាតិ ដែលបានសំរេចលើទំនាស់នៃប្រទេសនានា ជាពិ
សេសនៃប្រទេសដែលស្ថិតនៅទីសមុទ្រខាងជើងរបស់ទ្វីបអ៊ីរ៉ុប ដូចជាប្រទេសអង់គ្លេ
ស ប្រទេសបែលស្សិក ហូឡង់ ប្រទេសអាលម៉ាញ ដានម៉ាក និងប្រទេសនកវេស្ហ
ជាដើម។

ការកំរិតព្រំដែនទឹកសមុទ្ររបស់យើងនេះ បានដាក់ភ្ជាប់ទៅនឹងសេចក្តីអនុញ្ញាត សំ
រាប់ស្ទង់រកប្រេងកាត ដែលប្រទេសកម្ពុជាបានប្រគល់អោយក្រុមហ៊ុនបារាំង “អែល្វ-
អេរ៉ាប់ ” ធ្វើនៅក្នុងដែនសមុទ្រខ្មែរទាំងមូល។ ការអនុញ្ញានេះ បានចុះហត្ថលេខានាថ្ងៃ
ទី១១ វិច្ឆិកា ឆ្នាំ១៩៦៩ ដោយលោក ប៉ូល មូស្ហ ក្នុងឋានៈជាអ្នកតំណនងរបស់ក្រុមហ៊ុន។

ព្រះរាជក្រិត្យលេខ ៧៧ , ៧០ ចុះថ្ងៃទី ០៦ , ០២១ , ៩៧០ បានបញ្ជាក់ការកំរិតព្រំដែន
សមុទ្រខ្មែរនេះ ដែលមានទំហំស្មើ នឹងកំរិតព្រំដែនខ្ពង់រាបបាតសមុទ្រខ្មែរ មានទំហំ ៩៥.
០០០ គ.ម២ ។ ហៅថាខ្ពង់រាបបាតសមុទ្រ គឺជាដីដុះបន្តពីឆ្នេរសមុទ្រចូលទៅក្នុងសមុទ្រ
រហូតដល់ជំរៅ២៥០០ម ដែលកំរិតដោយអនុសញ្ញាអន្តរជាតិឆ្នាំ ១៩៨២ ស្តីពីដែនសមុទ្រ
។ សូមបញ្ជាក់ថា ជំរៅទឹកសមុទ្រក្នុងឈូងសមុទ្រសៀម មិនលើសពី១០០ម ទេ ។

ជាចុងក្រោយ ក្រិត្យចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៧២ ក្នុងរបបសាធារណៈរដ្ឋ គ្រាន់តែ
បានចំលងការកំរិតព្រំដែនទឹកសមុទ្រចេញពីក្រិត្យមុន សំរាប់ ចេញផ្សព្វផ្សាយជាសាធារណៈ
នៅក្នុងប្រទេស និងនៅលើផ្ទៃអន្តរជាតិប៉ុណ្ណោះ ។

១- ព្រំដែនសមុទ្រខ្មែរសៀម (ថៃ)
ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរនេះ មាត្រាទី១ នៃពិធីការបានបញ្ជាក់ថាៈ “ ព្រំដែន
រវាងអិណ្ឌូចិនបារាំង និង សៀម ចេញពីសមុទ្រត្រង់ចំនុចមួយដែលស្ថិតនៅចំពីមុខកំ
ពូលភ្នំខ្ពស់ជាងគេ នៃកោះគុក”។ កំនត់ហេតុរបស់គណកម្មការចំរុះបារាំង-សៀម ចុះថ្ងៃ
ទី៨ ខែកុម្ភៈ ឆ្នាំ១៩០៨ រនៅប៉ៃលិន បានន្ថែមនិងបង្ក្រេប់ដូចតទៅនេះ ៖

១.១. “បើតាមពត៌មាន និងតាមផែនទីសមុទ្រដែលលោកវរសេនិយត្រី បារាំង ប្រធាន
គណកម្មការចំរុះបារាំង-សៀមបានបង្ហាញនោះ កំពូលភ្នំខ្ពស់ជាងគេបំផុតនៃកោះគុត គឺ
កំពូលខាងជើងបង្អស់។ បើប្រសិនគេគូសបន្ទាត់មួយ ចាប់ពីរយៈទទឹងនៃកំពូលភ្នំនោះ
តំរង់ទៅលើដីគោក ខ្សែបន្ទាត់នោះត្រូវទៅជួបនឹងចំនុចមួយនៅដីគោក ស្របនឹងលទ្ធផល
ដែលគេធ្វើឡើងដោយប្រដាប់វាស់ស្ទង់។

១.២ ឯចំនែកចំនុចខាងត្បូងគេបង្អស់នៃព្រំដែនដីគោក ដែលកំនត់ដោយខ្សែបន្ទាត់
ចេញពីកំពូលខ្ពស់ជាងគេបំផុត នៃកោះគុត ហើយតំរង់ចំមកចំនុចមួយនៅឆ្នេរសមុទ្រ
នោះ លោកអុត្តមសេនីយ ប្រធានគណកម្មការចំរុះបារាំងសៀម យល់ថាការកំនត់នេះ
មិនមានបញ្ជាក់អោយបានច្បាស់លាស់ ព្រោះថា បំនងនៃអ្នកធ្វើនេះ គឺដើម្បីទុកលទ្ធភាព
ជូនដល់គណកម្មការចំរុះរកចំនុចលើដីគោកនៅឆ្នេរសមុទ្រ។ ការរកចំនុចនោះ គឺដើ
ម្បីចង់បានជាពិសេសនូវគុណភាព របស់ព្រំដែន។ ដទៃទៀតបន្ទាត់ចែកទឹកលើកំពូលភ្នំ
ដែលគេសំរេចយកនោះ វាចប់ត្រឹមឆ្មេរសមុទ្រស្ថិតនៅចុងខាងជើង “ ឆកអូផ្ចាម ”។
ពីចំនុចដែលស្ថិតនៅចំពីមុខកំពូលភ្នំខ្ពស់ជាងគេបំផុតនៃកោះគុកនេះហើយ ដែលលោក
ឧត្តមសេនិយមានបំនងយកទុកជាបានការ។ (ពីព្រោះមានជំរកអ្នកនេសាទត្រីសៀមសង់
នៅខាងជើងចំនុចនោះ ប្រហែល ៥០ម៉ែត្រ) ចំនុចព្រំដែនខ្មែរ-សៀមនេះ មាននិយាម
ការភូមិសាស្ត្របណ្តោយផ្នែកខាងកើត ១០២ '៥៤ "៨១ " និងរយទទឹងផ្នែកខាងជើង ១១ '
៣៨ "៨៨ "។

នេះជាសេចក្តីសង្ខេបនៃកំនត់ហេតុ
ក្នុងការគូសព្រំដែនសមុទ្រខណ្ឌសីមាទទឹងរវាងប្រទេសខ្មែរ និងសៀម។ (សូមមើល
ផែនទីលេខ១ និងលេខ២) ឯចំនែកខណ្ឌសិមា នៅកន្ដាលសមុទ្រ ភ្ជាប់ពីខណ្ឌសីមា
ទទឹងមកនោះ គឺគេកំរិតរបៀបណា ដើម្បីអោយបន្ទាត់ខណ្ឌសីមានោះចែកភាគស្មើគ្នា
(សមភាព) នៅកន្ដាលសមុទ្រនៃប្រទេសទាំងពីរ ដែលមានឆ្នេរសមុទ្រមុខគ្នា។ (សុំ
ផ្ទៀង លើផែនទីលេខ៥ និងលេខ៦) នេះគឺធ្វើឡើង ស្របទៅតាមអនុសន្ធិសញ្ញាជាតិ
លើកស្តី អំពីសមុទ្រ ធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៨២ នៅក្រុងម៉ុងតេហ្គាល-
បេឃ នៅប្រ ទេស ស្ហាម៉ាអ៊ិត។